ប្រទះឃើញសាកសពទារក២១នាក់ក្នុងស្ទឹងចិនមួយ
SHARETEXT SIZE NORMAL LARGEEXTRA LARGE
ដោយ ៖ កោះជ័យ
ថ្ងៃ ពុធ ទី ៣១ ខែ មិនា ឆ្នាំ ២០១០
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ កាលពីថ្ងៃទី៣០ មីនា ថា សាកសពកូនង៉ែត២១នាក់ ដែលបោះចោលដោយមន្ទីរពេទ្យមួយត្រូវបានប្រទះឃើញនៅតាមមាត់ច្រាំង នៃស្ទឹងមួយនាភាគខាងកើតប្រទេសចិន ។
ក្នុងរូបភាពវីដេអូ គេអាចឃើញសាកសពកូនង៉ែតទាំងនេះច្រកក្នុងថង់បា្លស្ទិកពណ៌លឿង មានចារអក្សរ “កាកសំណល់មន្ទីរពេទ្យ” ។ យោងតាមស៊ីនហួថា សាកសពកូនង៉ែតមួយចំនួនមានដាក់ផ្លាកអត្ដសញាណផង។ ចំណែកកាសែត “ប្រជាជន” ចិនសរសេថា សាកសពទាំងនេះសុទ្ធតែជាសាកសពកូនង៉ែត។ កាសែតនេះបន្ដថា សាកសពកូនង៉ែតទាំងនោះត្រូវបានគេរកឃើញកាលពីចុងសបា្ដហ៍កន្លងទៅ នៅក្រោមស្ពានមួយនៅជីនីញ ខេត្ដសានដុង។ អ្ន្នកទទួលខុសត្រូវម្នាក់នៃមន្ទីរពេទ្យជីនីញអះអាងថា សាកសពកូនង៉ែតមួយចំនួនគឺចេញពីមន្ទីរពេទ្យរបស់យើង ក៏ប៉ុន្ដែពុំមែនទាំងអស់នោះទេ ។
យោងតាមស៊ីនហួថា បុគ្គលិកជាច្រើននាក់នៃមន្ទីរពេទ្យនោះត្រូវផ្អាកការងារ ក្រោយពីការរកឃើញសាកសពកូនង៉ែតច្រើនបែបនេះរង់ចាំការស៊ើបអង្កេតមួយុ។
ឹ
Tuesday, March 30, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment