ស្ងោផ្សិតត្រចៀកកណ្តុរសាច់ជ្រូកចិញ្រ្ផាំ
ម្ហូបស្ងោរ
គ្រឿងផ្សំ
សាច់ជ្រូក ផ្សិត អំបិល ពងទា ទឹកត្រី តាំងឆាយ ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- ផ្សិតត្រចៀកកណ្តុរ ១០០ក្រាម, គោះស៊ុត ១គ្រាប់, សាច់ជ្រូកចិញ្រ្ផាំ ១០០ក្រាម, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ ។
២- លាងផ្សិតត្រចៀកកណ្តុរ (១០០ក្រាម) ដោយច្របាច់ជាមួយអំបិលម៉ដ្ឋ រួចលាងទឹក មួយលើកទៀត ទុកមួយឡែកអោយស្រស់ទឹក ។
៣- គោះស៊ុត (១គ្រាប់) ដាក់សាច់ជ្រូកចិញ្រ្ផាំ (១០០ក្រាម) ច្របល់ចូលគ្នាអោយសព្វ ចាក់ទឹកស៊ីអ៊ីវចូល (១ស្លាបព្រាបាយ) ។
៤- យកទឹក(កន្លះលីត) ដាក់ក្នុងឆ្នាំង ដាំអោយពុះ បន្ទាប់មក ដាក់សាច់ជ្រូកចិញ្រាំចូលទៅ ។ លុះពុះម្តងទៀត ដាក់ផ្សិតត្រចៀកកណ្តុរ និង ទឹកត្រី (១ស្លាបព្រាបាយ) ហើយភ្លក់រសជាតិ តាមចំណូល ចិត្ត ។ លើកចេញពីចង្រ្កាន រួចដាក់តាំងឆាយ និងរោយជីវ៉ាន់ស៊ុយ ពីលើ ជាការស្រច។
កំនត់សំគាល់ផ្សេងៗ
Tuesday, March 30, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment